ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះប្រតិភូមន្ទីរនគរបាលខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡឹម ភឿកងៀន នាយកមន្ទីរនគរបាលខេត្តដុងថាប់ ព្រមទាំងលោក-លោកស្រី វរសេនីយ៍ វរសេនីយ៍បំរ៉ុង អនុសេនីយ៍ ជាច្រើនរូបទៀត ។ក្នុងឱកាសនោះដែរ ទទួលស្វាគមន៍ដោយលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកវរសេនីយ៍ប្រធានការិយាល័យនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។គូបញ្ជាក់ថា លោកឧត្តមសេនីយ៍ប្រធានប្រតិភូ ព្រមទាំងសហការី បានធ្វើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ ដល់លោកស្នងការ ស្នងការរង និងសហការីទាំងអស់ ចំណុះស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្និទ្ធស្នាលជិតស្និតជាទីបំផុត ដោយរយៈពេលកន្លងមកខេត្តយើងទាំងពីរមានកិច្ចសហប្រតិបត្តិការ រវាងនគរបាលខេត្តព្រៃវែង និងនគរបាលខេត្តដុងថាប់ បានអនុវត្តខ្លឹមសារសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសតាមតំបន់ព្រំដែន ដោយភាគីទាំងពីរ បានសហការ ការពារ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន និងបានសហការដោះស្រាយរាល់ឧបទ្ទវហេតុ នានា ដែលកើតឡើងមានឡើងនៅតាមតំបន់ព្រំដែនអោយមានសុវត្ថិភាព និងសន្តិភាព រួមគ្នានាពេលកន្លងមក ។មិនតែប៉ុណ្ណោះ រវាងខេត្តទាំងពីរ ព្រៃវែង- ដុងថាប់ ក៏មានព្រំប្រទល់ជាប់គ្នា ធ្លាប់មានប្រពៃណីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលនាំឱ្យយើងរក្សាបានយ៉ាងល្អប្រសើរ នូវចំណងមិត្តភាព សាមគ្គីភាព និងប្រែក្លាយខេត្តទាំងពីរឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍ បន្ថែមទៀត ។ស្ថិតក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៦ នេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងសហការីទាំងអស់ ក៏បានប្រសិទ្ធពរជ័យ ជូនលោកនាយកមន្ទីរ ព្រមទាំងប្រតិភូក្រុមគ្រួសារប្រតិភូ នៃមន្ទីរនគរបាលខេត្តដុងថាប់ និងប្រជាពលរដ្ឋវៀតណាមទាំងអស់ សូមមានសុខមាលភាពបរិបូណ៌ ទទួលបានជោគជ័យគ្រប់ភារកិច្ចដូចគ្នាផងដែរ។ សូមឱ្យចំណងមិត្តភាព រវាងនគរបាលខេត្តទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពជិតស្និទ្ធ ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើនជាដរាប ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ