ចាប់ខ្លួននាយរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែងម្នាក់រួមនិងបក្ខពួក ដឹកគ្រឿងញៀនយកទៅលក់នៅភ្នំពេញចុះផ្សាយថ្ងៃទី 28 ខែមករា 2024 ម៉ោង 1:13 ល្ងាចភ្នំពេញ ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ ខេត្តស្ទឹងត្រែងម្នាក់ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនទៅលក់នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា កាលពីរំលងអាធ្រាតថ្ងៃទីចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតម្សៅក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន)៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃលេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ