ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
កាស៊ីណូអាត់ប៊ិច បេីកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល !!!
Sun,17 December 2023 (Time 02:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

កាស៊ីណូអាត់ប៊ិច បេីកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល !!!
ថ្ងៃ​សៅរ៍, 16 ខែ​ធ្នូ 2023 10:10 ល្ងាច 375
Facebook Twitter Share via Email
ខេត្តបន្ទាយមានជ័យ÷ ទោះបីជាដឹងថា កាស៊ីណូអាត់ប៊ិច ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយបែ៉ត ខេត្តបន្ទាយមានជ័យ ប្រមូលលុយពីពលរដ្ឋខ្មែរ១ថ្ងៃៗរាប់ម៉ឺនដុល្លារ ក៏ដោយ ក៏អាជ្ញាធរថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ជាពិសេសលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ធ្វើមិនដឹងមិនឮនោះដែរ។ ភាពស្ងៀមស្ងាត់របស់លោកសៅ សារឿន នាំឲ្យប្រជាពលរដ្ឋសង្ស័យថាទំនងត្រូវថ្នាំសណ្តំពួកថៅកែបនល្បែងកាស៊ីណូទាំងនោះហើយ ឬត្រូវគេថែរក្សាទុកជាឆ្នាំងបាយហើយមើលទៅ???

ប្រភពបានអោយដឹងថា ពលរដ្ឋខ្មែរ ដែលជាអ្នកញៀននិងល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានលុយតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងភ្នាល់ល្បែងយ៉ាងគគ្រឹកគគ្រេង នៅក្នុងកាសុីណូអាត់ប៊ិច។ ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងនោះ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងស៊ីសងជាពលរដ្ឋខ្មែរសោះឡើយ បណ្តោយអោយពលរដ្ឋខ្មែរ បណ្ដើរគ្នាត្រសងចូលលេងល្បែងក្នុងកាសុីណូខាងនៅលើនេះដោយសេរី។

អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូអាត់ប៊ិច បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើនេះ បើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យពលរដ្ឋខ្មែរ ចូលលេងជាដាច់ខាត។

ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញបន្ទាយមានជ័យ ចុះទៅទប់ស្កាត់ ឬហាមឃាត់ពលរដ្ឋខ្មែរ កុំអោយចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ ។ បើទោះបីជាដឹងថា កាសុីណូមួយនេះ មិនបានអនុវត្តតាមកិច្ចសន្យា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។

ក្នុង១ថ្ងៃៗគេឃើញក្រុមអ្នកញៀនល្បែងស៊ីសងដែលជាពលរដ្ឋខ្មែរ សម្រុកចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូខាងលើ តាំងពីព្រលឹមទល់ព្រលប់ ពីព្រលប់ទល់ភ្លឺ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើត។

ទាំងនេះហើយ ដែលធ្វើឲ្យមហាជនមានមន្ទិលសង្ស័យ ចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ ឬមួយថាមានអំណាចតិចតួច ជាងម្ចាស់កាសុីណូអាត់ប់ិចនោះក៏ថាបាន។ល។

ពលរដ្ឋនិងមហាជនក្នុងក្រុងប៉ោយប៉ែត រិះគន់ថា ការដែលកាសុីណូអាត់ប៊ិច បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់ មានទាំងប្រាក់បាត និងប្រាក់រៀល សរុបរាប់មុឺនដុល្លារអាមេរិច ហេតុនេះហើយទើបធ្វើអោយថៅកែកាសុីណូ អាចមានសមត្ថភាព ប្រមូលលុយយកទៅទិញ ដង្វាយថ្វាយដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដីតូចធំ ក្នុងក្រុងប៉ោយប៉ែតដើម្បីឲ្យបិទភ្នែក បិទត្រចៀក មើលមិនឃើញ ស្តាប់មិនឮ ថាមានពលរដ្ឋខ្មែរចូលទៅលេងភ្នាល់ល្បែងសុីសងខុសពីច្បាប់កំណត់។

ប្រជាពលរដ្ឋរស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្រុងប៉ោយប៉ែត បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងកាសុីណូយ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រភពខ្លះថា អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ជូនកាលមិនត្រឹមតែមិនទប់ស្កាត់ និងបង្ក្រាបពលរដ្ឋខ្មែរដែលចូលលេងល្បែងស៊ីសង ប៉ុណ្ណោះទេ ប៉ុន្តែមានពេលខ្លះក៏ជាម៉ូយ របស់បនល្បែងកាសុីណូអាត់ប៊ិចនោះផងដែរ។

យ៉ាងណាក៏ដោយគេរំពឹងថា លោកសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនពាក់ព័ន្ធអំពីបញ្ហានេះទេ ផ្ទុយទៅវិញ លោកសៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋមានមន្ទិលសង្ស័យ ចំពោះភាពស្ងាត់ស្ងៀមមិនព្រមធ្វើការទប់ស្កាត់បង្ក្រាបពាក់ព័ន្ធ និងកាស៊ីណូអាត់ប៊ិចខាងលើនេះ ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរីនោះ អាចពាក់ព័ន្ធអំពីបញ្ហាផលប្រយោជន៍ណាមួយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1438 នាក់
ខែនេះ :
6355 នាក់
3 ខែនេះ :
27337 នាក់
សរុប :
591866 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ