ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
លោកអ៊ុក ត្រេវ កើតទុកមិនសុខចិត្ត ចំពោះលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានសូរិយោដីខេត្តកែប ប្រព្រឹត្តមិនប្រក្រតីចំពោះផ្លង់ដី 765 000ការ៉េ ដែលអនុក្រឹត្យរបស់ព្រះឥន្ទសម្រេចអោយលោក
Sat,25 November 2023 (Time 08:08 AM)
ដោយ ៖ ចាងហ្វាង (ចំនួនអ្នកអាន: 216នាក់)

លោកអ៊ុក ត្រេវ កើតទុកមិនសុខចិត្ត ចំពោះលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានសូរិយោដីខេត្តកែប ប្រព្រឹត្តមិនប្រក្រតីចំពោះផ្លង់ដី 765 000ការ៉េ ដែលអនុក្រឹត្យរបស់ព្រះឥន្ទសម្រេចអោយលោក

ចេញផ្សាយដោយ
#សារព័ត៌មាន អេស ធី ឌី ញូស៌ អនឡាញ STD NEWS ONLINE
ថ្ងៃទី២៤.វិច្ជិកា.ឆ្នាំ២០២៣
0885003800/015832583

លោក អ៊ុក ត្រែវ បានអោយអេស.ធី.ឌី ដឹងថា លោកជាតំណាងពលរដ្ឋទាំង 32 គ្រួសារ ដែលបានទទូលសិទ្ធជាកម្មសិទ្ធិលើផ្ទៃដីសរុប 765 000 ម៉ែត្រការ៉េមានទីតាំងស្ថិតនៅ ក្នុងភូមិទូលសាងាំ ឃុំ អង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

សេចក្ដីសម្រេច ស.ជ.ណ លេខ២៥៥ អនក្រ.ប.ក របស់រដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍១៥ កើត ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

សម្រេចមកអោយលោកធ្វើផ្លង់ដីចំនួនខាងលើ ដែលចេញដោយ ប្រធានសូរិយោដីខេត្តកែប គឺលោកនិម្មាបនិក.សុទ្ធ ពុទ្ធិម៉ានីន ដែលលោកត្រូវគោរពតាម អនុក្រឹត្យរបស់ សម្តេចតេជោ សែន តែបែរជា មានឈ្មោះ លោក ស្រី ចៅ ដូម៉ានេត្រ ដែលថែមទាំងរូបលោកពុំដែលបានធ្វើលិខិតទិញលក់អ្វីជាមួយ ឈ្មោះអ្នកស្រីខាងលើឡើយ លោកគ្រាន់តែបានផ្ដិតមេដៃលើឯកសារដែលត្រូវធ្វើផ្លង់តែប៉ុណ្ណោះ លោកបន្តថាបែរជាមានផ្លង់ចេញមកផ្ទេរពីឈ្មោះលោក ទៅលោកស្រីនោះទៅវិញ តើលោកសូរិយាដី ខេត្តកែបលោក និម្មាបនិក.សុទ្ធ ពុទ្ធិម៉ានីន ធ្វើបែបណា ហើយដោះស្រាយយ៉ាងម៉ែចចំពោះលោក???
លោកបន្តថា លោកមិនយល់ទេថាហេតុអ្វីថ្នាក់ស្រុកខេត្តធ្វើដាក់លោកបែបនេះ

តើលោកមេឃុំ តើលោកអភិបាលបាលស្រុកដំណាក់ចង្អើរ មានពាក់ព័ន្ធករណីនេះដែរឬទេ ?

សូមលោកអភិបាលខេត្តកែប មេត្តាជួយពិនិត្យករណីមិនប្រក្រតីខាងលើនេះផងទានឬលោកបានជ្រាបករណីនេះឬយ៉ាងណា?

ក្រោយពីបានឃើញសារព័ត៌មានក្នុងស្រុកផ្សាយរួចមក រដ្ឋបាលស្រុកដំណាក់ចង្អើរ ចេញលិខិតបំភ្លឺព័ត៌មាន ថា ដីខាងលើនោះប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ស្រមតាម អនុក្រឹត្យលេខ ២៥៥ អនក្រ.បក ពិតប្រកតមេន

ចុះហេតអ្វីបានជាមានឈ្មោះ លោកស្រី ចៅ ដូម៉ានេត្រ ដែលមិនមានឈ្មោះក្នុងអនុក្រឹត្យបែជាផ្លង់មានឈ្មោះលោកស្រីវិញ? អង្គភាពយើងពុំអាចសុំការបកស្រាយពីលោកស្រី អំពីលិខិតទាំងនោះបានទេដោយពុំមានលេខទំនាក់ទំនង ជួបតែក្រុមកម្មករកំពុងដឹកប្រេង យកទៅចាក់អេស្ការកំពុងឈួសឆាយយ៉ាងមមាញឹកហើយហាក់បីដូចជាអាថ៌កំបាំង

មេការម្នាក់មិនបញ្ចេញឈ្មោះ លើកឡើងថា អត់មាននណាហ៊ានទេពីណាចូលក៌មិនបានដែរ បើផ្លង់រឹងចេញហើយ ចេញរូមទាំង76ហិតា សូម្បីតែចៅហ្វាយខេត្តកែប ក៌រួញដែរបាទ STDពុំមានលេខទំនាក់ទងទៅលោកប្រធានមន្ទីរសូរិយោដីខេត្តកែបនិងលោកចៅហ្វាយខេត្តកែបនោះទេ៕

រងចាំលេខបន្ត ដោយចាងហ្វាងនិងនិពន្ធនាយកការផ្សាយ ប្រភព ពី STD News

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1436 នាក់
ខែនេះ :
6353 នាក់
3 ខែនេះ :
27335 នាក់
សរុប :
591864 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ