ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ស្រុកលើកដែក កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..! ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច
Sat,25 November 2023 (Time 08:36 AM)
ដោយ ៖ ចាងហ្វាង (ចំនួនអ្នកអាន: 190នាក់)

(#កណ្ដាល)៖

ស្រុកលើកដែក កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..! ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..! តែផ្ទុយទៅវិញ កាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។. បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ..!។. ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ..! សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ កាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា..! ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ ។. ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាលតែម្ដង។ ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ផង.!។ ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។. មិនទាំងអស់ទេ! ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួន បានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ផងដែរ..!
ពោលគឺ ពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម”ប៉ាស្ព័រ”អ្វីឡើយ..!
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពខាងលើ..!
បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ”ថ្មពេជ្រ”ក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ ជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់!។
ជាការឆ្លើយតបលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានថ្លែងប្រាប់មកអង្គភាព(#គេហទំព័ររស្មីប្រជាជន ) (#rpp)នៅថ្ងៃទី០៦.១០.២០២៣ថាៈ លោកនឹងធ្វើរដ្ឋបាល ដើម្បីចុះពិនិត្យកាស៊ីណូជាក់ស្ដែង..!។
ជុំវិញរឿងរ៉ាវខាងលើ សមត្ថកិច្ចម្នាក់បានថ្លែងទទួលស្គាល់ថាៈ ពិតជាមានពលរដ្ឋកម្ពុជា ចូលលេងល្បែងក្នុងកាស៊ីណូ”ថ្មពេជ្រ”ប្រាកដមែន៕
#តាមរយៈ 077828266/066977111

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1461 នាក់
ខែនេះ :
6378 នាក់
3 ខែនេះ :
27360 នាក់
សរុប :
591889 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ