គេហទំព័ររស្មីប្រជាជន: ព័ត៌មានទាន់ហេតុការណ៍ល្បែងភ្នាល់ចាក់ទឹកភ្លៀងបានកំពុងចាប់ផ្ដើមដំណើរការទៀតហើយ នៅចំកណ្តាលក្រុងភ្នំពេញ ខណៈមានទាំងអ្នកចាញ់ អ្នកឈ្នះលុយរាប់ពាន់ម៉ឺនដុល្លារព័ត៌មានជាតិចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣ភ្នំពេញ៖ ល្បែងសុីសងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញបានចាប់ផ្តើមដំណើរការបើកឲ្យក្រុមអ្នកញៀនលេងជាបណ្តើរៗទៀតហើយ ខណៈទាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ មិនឃើញមានចំណាត់ចុះបង្ក្រាប ឬមួយប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាថា ចង្វាចិញ្ចឹមឆ្ដោ។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន រស្មីប្រជាជន ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ល្បែងភ្នាល់ទឹកភ្លៀងនេះ ក្នុងមួយថ្ងៃៗ មានអ្នកលេងល្បែង រាប់រយអ្នក និងភ្នាល់ដាក់ប្រាក់ រាប់ពាន់មុឺនដុល្លារ ពេលចាញ់ឈ្នះហ៊ោយ៉ាងរំពងអឹងកងជាហេតុធ្វើឲ្យប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋជិតខាងជាខ្លាំង។ ប្រភពបន្តទៀតថា ហេតុអ្វីបានជាសំឡេងទាំងនោះ មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរក្នុងខណ្ឌ៧មករា?ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ចខ័ណ្ឌ៧មករា ហាក់បីដូចជាកំពុងតែផ្គើននិងបទបញ្ជា របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយ៉ាងពេញបន្ទុក ដោយមិនព្រមធ្វើការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាននោះ។ប្រភពដ៏ដែលបានបន្តទៀតថា តើអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករាបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពទាំងចំនួន៧ចំណុចបានដោយកម្រិតណា ស្របពេលដែលប្រជាពលរដ្ឋខ្សឹបប្រាប់ថា មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់បានកំពុងកើតមានខាងលើ ប្រជាពលរដ្ឋបានស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងដល់ក្រុមមេនិងក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងដុះស្លែរនៅទីតាំងខាងលើនេះផង...077828266/066977111៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ