ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
នៅតែបន្តការដឹកឈើជារៀងរាល់ថ្ងៃ
Sat,07 March 2020 (Time 04:38 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1062នាក់)

រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង លោតឆ័ត្រ ត្រូវបានរងការចាប់ និងដកហូតឈើយកមករក្សាទុក្ខ នៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ខណៈពេលរថយន្តនេះជួបគ្រោះថ្នាក់ចរាចរណ៍បើកបរក្នុងល្បឿនលឿនបែកកង់ក្រោយ រេចង្កូចបុករះពេញព្រៃ!

ព្រះវិហារ៖ គួរកត់សម្គាល់ថា បើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាប ការដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងណាក៏ដោយ នៅតែមានឈ្មួញខិលខូចមួយចំនួន លួចធ្វើសកម្មភាពដោយមិនញញេីតខ្លាចផ្លូវច្បាប់នោះទេ។

ជាក់ស្តែងមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយរថយន្តសាំយ៉ុង០១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z.2842 ដឹកឈើលេខមួយ(ប្រភេទសុក្រំ) បើកបរក្នុងល្បឿនយ៉ាងលឿន បានបែកកង់ក្រោយអូសប្រហែល១០០ម៉ែត្រ រេចង្កូតធ្លាក់ក្បែរចញ្ចេីមផ្លូវបុករះពេញព្រៃ គាបនឹងដើមឈើទើបអស់ល្បឿនទៅមុខលេងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង០០នាទីទៀបភ្លឺ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដែរនៅតាមដងផ្លូវជាតិលេខ៦២ឋិត នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ភ្លាមៗនោះផងដែរ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ជ័យ ស៊ីថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការរាយការណ៍ពីអ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិ ដែលបានឃើញរថយន្តជួបគ្រោះថ្នាក់ចរាចណ៍ខាងលើ។ ចំណែកអ្នកបេីបររថយន្តបានរងរបួសធ្ងន់ធ្ងរ ត្រូវបានប៉ាក់ពួកមេីលផ្លូវជួយសង្រោះ នឹងយកទៅមន្ទីពេទ្យដោយមិនដឹងអត្តសញ្ញាណ។

បច្ចុប្បន្នរថយន្ត និងឈើខាងលើត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើសំនុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
393 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
1316 នាក់
ខែនេះ :
6839 នាក់
3 ខែនេះ :
29170 នាក់
សរុប :
589293 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ