បែកធ្លាយលោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល យកដីមណ្ឌលសុខភាពតាម៉នសែនជ័យ លក់អស់មួយចំនួនធំខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ មានសេចក្ដីរាយការណ៍មកថា លោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល ថ្លើមធំ ហ៊ានកាត់យកដីមណ្ឌលសុខភាពតាម៉នសែនជ័យ លក់អស់ ០១ហិកតា គឺ ៥០គុណ២០០ម៉ែត្រ ស្ថិតនៅភូមិតាម៉នសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។សេចក្ដីរាយការណ៍ បានបន្តថា ដីមណ្ឌលសុខភាពតាម៉នសែនជ័យ មានផ្ទៃដីទំហំសរុប ២០០គុណ២០០ម៉ែត្រ ស្មើនិង៤០០០០ម៉ែត្រការេ (បួនម៉ឺនម៉ែត្រការេ)។ ហើយថ្មីៗនេះ ត្រូវបានលោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល កាត់លក់អស់ ៥០គុណ២០០ម៉ែត្រ។ ប្រជាពលរដ្ឋ មានការសោកស្ដាយយ៉ាងខ្លាំង ដោយសូមអំពាវនាវអោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដកហូតដីនោះ ទុកជាសម្បិត្តរដ្ឋវិញ មិនត្រូវអោយមន្ត្រីមានតួនាទី មានអំណាច ធ្វើអ្វីតាមតែអំពើចិត្តនោះឡើយ។ជុំវិញរឿងរ៉ាវខាងនេះ លោក ម៉ៅ មឿន បានអោយដឹងថា លោកបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ។ ចំណែក លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល បានអោយដឹងថា លោក ម៉ៅ មឿន ពិតជាបានយកដីលក់មែន គឺមួយចំណែកខាងក្រោយ៕ គេហទំព័រស្រទាប់យុវវ័យ
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ