ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
កន្លងកងរាជអាវុធហត្ថ ខេត្តចុះបង្ក្រាបបានចំនួន៥នាក់...!!!
Thu,06 February 2020 (Time 08:42 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1125នាក់)

មេខ្លោងនិងបក្ខពួកចំនួន៥នាក់ ត្រូវសមត្ថកិច្ចខេត្តព្រះវិហារឃាត់ខ្លួននៅពេលធ្វើសកម្មភាពរាវរកនិងគាស់យកវត្ថុបុរាណ​ !

ព្រះវិហារ​៖​ ជនសង្ស័យជាមេខ្លោង និងបក្ខពួកចំនួន៥នាក់ ត្រូវបានមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ​ ចុះឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួន នៅពេលកំពុងធ្វើសកម្មភាពរាវរកនិងគាស់យកវត្ថុបុរាណ ដើម្បីជួញដូរល្មើសច្បាប់ បញ្ជូនមកអនុវត្តតាមផ្លូវច្បាប់ ។

​ប្រតិបត្តិការ​ឃាត់ខ្លួននោះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចប្រាសាទខ្នារ ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំ​ព្រីង​ធំ​ ស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ ក្រោមការដឹកនាំបញ្ជាការបញ្ជាផ្លាល់ដោយ លោកឆេង ហៀ​ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីអាវុធហត្ថខេត្តចំនួន ១៥​នាក់​ ។

​មន្តមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងថាមានជនខិលខូចមួយក្រុម​បាននិងកំពុង​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​រាវរក​វត្ថុ​បុរាណ​ ដែលកប់ជ្រៅនៅក្នុងដីរាប់ពាន់ឆ្នាំមកហើយ​ ដើម្បីជីកគាស់កកាយយកវត្ថុបុរាណនាំយកទៅ​ធ្វើការ​ជួញដូរ​ ។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត រួមជាមួយមន្ត្រី និងមន្ត្រីកិច្ចសន្យាខេត្ត បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត​ ចុះទៅកាន់ទីតីតាំងដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស ។

ជាលទ្ធផលកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកជួញដូរវត្ថុបុរាណបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖

ទី១, ឈ្មោះហេងប៊ុន សុខុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ជាថៅកែដកហូតបានវត្ថុតាងរូបលោហៈ ។ ទី២, ឈ្មោះ ប៊ុន សាន ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រីងធំ ។ ទី៣, ឈ្មោះសៀក សុភ័ក្រ ភេទប្រុស អាយុ៥៤ឆ្នាំ ។ ទី៤, ឈ្មោះង៉ែត តៃ ភេទប្រុស អាយុ៥៤ឆ្នាំ និងទី៥, ឈ្មោះព្រលាន ព្លឿង ភេទប្រុស អាយុ៥៤ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុក​ពួក ខេត្តបន្ទាយមានជ័យ​ ។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួចហើយ​ សមត្ថកិច្ចដកហូតបានឧបករណ៍រាវរកវត្ថុបុរាណ​ចំនួន២​គ្រឿង​ នៅខាងត្បូងប្រាសាទខ្នារប្រមាណ១០០ម៉ែត្រ​ ដកហូតរថយន្តដែលជាមធ្យោបាយបម្រើឱ្យការធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើសចំនួន ២​គ្រឿង ។

លោកថា​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​វត្ថុ​បុរាណ​ទាំង​៥​នាក់​ រួមទាំងវត្ថុតាងនោះរួចប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានធ្វើកំណត់ហេតុផ្ទេរប្រគល់ជនសង្ស័យ និងវត្ថុតាងទៅឱ្យកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
415 នាក់
សប្តាហ៍នេះ :
1616 នាក់
ខែនេះ :
6894 នាក់
3 ខែនេះ :
29093 នាក់
សរុប :
589633 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ