ខេត្តព្រះវិហារព្រៃឡង់ព្រៃអង្គតែនដែលស្ថិតក្នុងចំណុចអូរឡង់តំបន់4និងតំបន់5ភូមិស្រែវាលឃុំរៀបរយស្រុករវៀងព្រៃឈើ និងរលាយ ហិនហោច ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ធីង៉ាព្រៃឈើ និងរលាយ ហិនហោច ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ធីង៉ាថ្ងៃចេញផ្សាយៈ February 2, 2020 ព្រៃឈើកំពុងតែប្រឈមនិងការវិនាសហិនហោចក្រោមកណ្តាប់ដៃក្រុមហ៊ុនធីង៉ា ព្រះវិហារ ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងក្រោមលេសវិនិយោគកំពុងប្រើរថយន្តយីឌុបនិងរថយន្ត បាកុង ដឹកជញ្ជូនអនុផលព្រៃឈើ«ឈើមូល»យ៉ាងគគ្រឹកគគ្រេងចេញពីព្រៃឡង់ ព្រៃអង្គតែនដែលស្ថិតក្នុងចំណុចអូរឡង់តំបន់4និងតំបន់5 ភូមិស្រែវាលឃុំរៀបរយស្រុករវៀង ខេត្តព្រះវិហារ ដោយសំអាងមានច្បាប់ពីក្រសួងកសិកម្មធកម្មធ្វើការដាំដុះលើផ្ទៃដីសម្បទានដីសេដ្ឋកិច្ច។ សេចក្ដីរាយការណ៍បានឲ្យដឹងថាងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ និងវិនិយោគហ៊ានយករថយន្ដដឹកជញ្ជូនឈើមូលបែបនេះដោយផ្អែកលើលិខិត សំណើរសុំការអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្វើការឈូសឆាយដីក្នុងអនុតំបន់ ៤ និងអនុតំបន់៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ១សន្លឹក ដែលពុំបានកំណត់ទំហំដីនិងចំណុចទីតាំងព្រំប្រទល់ច្បាស់លាស់នោះទេ ។មានក្រុមហ៊ុនមួយចំនួនបង្កើតរោងចក្រកែច្នៃឈើដោយអះអាងថា សម្អាតឈើក្នុងដីសម្បទានរបស់ខ្លួន តែធាតុពិតគឺប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មតែប៉ុណ្ណាះ។គួរម្លឹកផងដែរថា ៖ កន្លងមកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ត មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីបង្កាទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ កន្លងមកបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាប រថយន្ដបាកុងជាមធ្យោបាយ ដឹកអនុផលព្រៃឈើយកមកដុតបំផ្លាញចោលជាបន្ដបន្ទាប់ផងដែរ ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញ ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ និងវិនិយោគកំពុងប្រើរថយន្ដបាកុងដែលត្រូវបានហាមឃាត់នេះដឹកជញ្ជូនអនុផលព្រៃឈើ «ឈើមូល»នៅក្នុងទឹកដីខេត្តព្រះវិហារបានយ៉ាងរលូន។ គួរបញ្ជាក់ថា ព្រៃឡង់ ដែលស្ថិតនៅក្នុងស្រុករវៀង បើទោះបី រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ចូលជាព្រៃអង្គតែននោះ បាននឹងកំពុងតែទទួលរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យក្រោមកណ្តាប់ដៃក្រុមហ៊ុន ធីង៉ា យកទៅកែឆ្នៃដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ចឬស្ថាប័ណ្ណដែលពាក់ព័ន្ធម្តងណាឡើយ។ ប្រការនេះហើយយ ប្រជាពលរដ្ឋសូមអំពាវនាវឲ្យប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តា ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ប្រកបដោយប្រសិទ្ធភាពផងចុះ។ ជំុវិញបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភលឺពីលោក ដែលជាមេការបស់ក្រុមហ៊ុនធីង៉ាបានទេដោយសាគ្មានលេខទូរស័ព្ទ យើងនិងរងចាំការបកស្រាយបំភ្លឺពីភាគីដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ