ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
គ្រឿងក្នុងជ្រូក នឹង ក្រចកជើងចំនួនដប់ពីរកេះខូចគុណភាពត្រូវបានទេព្យសត្បង្ក្រាទាន់ពេលវេលា...!!!
Sat,22 February 2020 (Time 11:40 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1055នាក់)

បន្ទាយមានជ័យ៖

គ្រឿងក្នុងជ្រូក និង ក្រចកជើង ខូចគុណភាព ចំនួន១២កេះ បំរ៉ុងលួចដឹកនៅពេលយប់ បែបអនាធិបតេយ្យ គ្មានច្បាប់ទំលាប់ តាមរថយន្តក្រុងវីរៈប៊ុនថាំ ដែលបានឃុបឃិតជាមួយក្រុមឈ្មួញខិលខូច លួចបង្កប់ក្នុងរថយន្តក្រុង ដើម្បីយកទៅចែកចាយ តាមបណ្តាខេត្ត ត្រូវបានមន្ត្រីជំនាញ
ពេទ្យសត្វខេត្ត ធ្វើការបង្រ្កាប។ ដែលមន្ត្រីជំនាញ ដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុព្យាបាលខេត្ត និង មានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញ ធ្វើការបង្រ្កាប នៅទីតាំងរថយន្តក្រុងវីរៈប៊ុនថាំ នៅវេលាម៉ោង០៤និង៤០នាទី នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្ត បានប្រាប់ឲ្យដឹងថា៖ ក្នុងការមន្ត្រីជំនាញចុះមកទីតាំងខាងលើនេះ ក្នុងនាមលោក ជាមន្ត្រីយុត្តិធម៌ បសុព្យាបាលខេត្ត ត្រូវបំពេញតួនាទី បង្រ្កាបរាល់សាច់សត្វ និង ផលិតផលដែលចេញពីសាច់សត្វ និង បន្លែ ដែលមានសារធាតុគីមី និងគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ របស់ក្រុមឈ្មួញ ដែលតែងតែបង្កប់ក្នុងរទេះ ដឹកចេញមក និង ដឹកបន្តតាមរថយន្តក្រុងខាងលើនេះ ទៅចែកចាយតាមបណ្តាខេត្ត ផ្សេងៗ ដោយគ្មានច្បាប់ អនុញ្ញាតិ ពីមន្ត្រីជំនាញណាមួយនោះឡើយ។

លោកបានបន្តទៀតថា៖ ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ជាប្រមុខថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់ ក្នុងសុខាមាលភាព ប្រជាពលរដ្ឋ និង បានឲ្យមន្ត្រីជំនាញ ខិតខំទប់ស្កាត់ ឲ្យខានតែបានរាល់ទំនិញ និង ផលិតផលណា ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ និងមិនឲ្យមានតទៅទៀតនោះឡើយ។

បហាជនបានធ្វើការរិះគន់ផងដែរថា៖ ចំពោះកន្លែងទីតាំងរថយន្តក្រុងខាងលើនេះ បើគ្មានអ្នកនៅពីក្រោយខ្នងបើកដៃនោះទេ គឺមិនអាចទៅរួចនោះដែរ ហើយក៏មិនមែនមានតែម្តងនោះទេ គឺកន្លងមកនេះ មានច្រើន ដឹកស្ទើតែរៀងរាល់ថ្ងៃ យកទៅចែកចាយ នៅតាមបណ្តាខេត្ត ដោយមិនគិតពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះអស់មិនតិចនាក់នោះដែរ។ ចំពោះការចុះបង្រ្កាប របស់មន្ត្រីជំនាញ ខាងអង្គភាពយើង នៅមិនទាន់ដឹងថា មានចំនួនប៉ុន្មានគីឡូក្រាមនោះឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1458 នាក់
ខែនេះ :
6495 នាក់
3 ខែនេះ :
27779 នាក់
សរុប :
591225 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ