ខេត្តបន្ទាយមានជ័យ៖កម្មករសំណង់២នាក់ ដេកសុីរស់នៅជាមួយគ្នាអាមួយចូលដេកគុកអាមួយទៀតស្លាប់ដោយ សារតែ ឈ្លោះគ្នារឿងមាន់ជុះអាចម៍ដាក់កន្លែងដេកនៅវេលម៉ោង ៧យប់ ថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ ២០២០នៅភូមិ អូរ សំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។មន្ត្រី នគរបាលប៉ុស្ដិ៍អូរសំព័រ ស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ,កម្មករសំណង់ទាំង២នាក់នេះមកស្នាក់នៅធ្វើផ្ទះឲ្យឈ្មោះយុកសារ៉េត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអូរសំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ នៅមុនពេលកើតហេតុនោះឈ្មោះសៀង វិន ហៅខួច នេះបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះរតនាភេទប្រុសអាយុ៣៣ ឆ្នាំនៅអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាមានជយ័ ពីរឿងឲ្យមាន់ជុះអាចម៍ដាក់កន្លែងដេកមិនចេះមើលក្នុងការប្រកែកគ្នានោះឈានដល់តឹងសរសៃ ក ដាក់គ្នាបណ្តាល ឲ្យ ឈ្មោះ សៀង វិន ហៅ ខួច បានយកកូនកាំបិតបត់ស្ទុះទៅចាក់លើឈ្មោះរតនាចំទ្រូងក្រោមដោះខាងឆ្វេងលិចមួយចុងកាំបិតបណ្តាលឲ្យចុកនិងមានឈាមហើយត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃដើម្បីសង្រ្គោះជីវិតលុះពេលទៅដល់មន្ទីរពេទ្យក៍ដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកឯជនសង្ស័យឈ្មោះខួច បានរត់គេចខ្លួនបាត់។ រហូតដល់ម៉ោង៧ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ អំពើឃាតកម្មនេះត្រូវបានសមត្ថកិច្ច១ក្រុម ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី សិទ្ធឡោះ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងនាយ ការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃចុះបង្ក្រាបបានជនសង្ស័យឈ្មោះសៀងវីនហៅខូចនេះបាននៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ឃាតករដៃឆៅនេះត្រូវបានមន្ត្រីជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ