ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកាន់កម្ពុជា ដោយរឹបអូសបានថ្នាំញៀនជាង១៥គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួនទៀត។មន្ត្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានយើងដឹងនៅវេលាព្រឹកថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបបានធ្វើឡើងកាលពីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមផ្លូវលេខ១១៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភី សុផល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងបានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥,៣៥៨.៦៥ក្រាម (ជាង១៥គីឡូក្រាម) ជញ្ជីថ្លឹង២គ្រឿង និងម៉ូតូ ១គ្រឿង។ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន...៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ