ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ខេត្តកណ្ដាល៖ មានករណី ជួញដូរគ្រឿងញៀន...!!!
Tue,28 January 2020 (Time 08:42 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1306នាក់)

ករណីៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
-ពេលវេលាកើតហេតុៈ កើតហេតុថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១៣ និង១០នាទី។
-ទីកន្លែងកើតហេតុៈនៅចំណុចផ្លូវលំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។
+ជនសង្ស័យ ៖ ០១នាក់ ស្រី ឃាត់ខ្លួន
១-ឈ្មោះ ជឿន សុខា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅភូមិពងទឹក ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
+វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ។
- ទូរសព្ទ័ដៃ ០១គ្រឿងម៉ាកណូគាចុចពិល ។
-ថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
សភាពនៃរឿងហេតុ
-នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាជួញដូរថ្នាំញៀននៅក្នុងភូមិពងទឹក ភ្លាមនោះកម្លាំង ជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានចុះទៅដល់កន្លែងកើតហេតុ ឃើញ មុខសញ្ញា០១នាក់កំពុងឈរតាមផ្លូវ។ ដោយមានការសង្សយ័កម្លាំងសមត្ថកិច្ចយើងក៍បានហៅសួរនាំ តែជន សង្សយ័បានរត់ចេញពីកន្លែងកើតហេតុថ្នាំញៀន០១កញ្ចប់តូចខ្ចប់ក្រដាស់ជូតដៃ និងជញ្ជីងថ្លឹងថ្នាំ ញៀនចំនួន០១ ព្រមទាំងថង់វេចខ្ចប់មួយចំនួនទៀត។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ ជឿន សុខា បានឆ្លើយថាខ្លួនបានទៅទិញថ្នាំញៀន ពីបុរសម្នាក់ឈ្មោះ ឧត្តម នៅវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទិញម្តងៗតម្លៃ៣០០០០០រៀល (សាមសិបម៉ឺនរៀល)ដើម្បីយកមកលក់បន្ត។
-ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1649 នាក់
ខែនេះ :
6479 នាក់
3 ខែនេះ :
28039 នាក់
សរុប :
590964 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ