មន្រ្តីគយនិងរដ្ឋករសាខាខេត្តបាត់ដំបង ប្រើប្រាស់រថយន្តអត់ពន្ធជិះធ្វើការនិងដើរកំសាន្ត!ខេត្តបាត់ដំបង៖ ឃើញហើយហួសចិត្តនឹងរកពាក្យថ្លែងមិនបានឡើយខណៈមន្រ្តីគយនិងរដ្ឋករសាខាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១មករា២០២០នេះគេឃើញប្រើប្រាស់រថយន្តលិចហ្សិសLexus 330ពណ៌ខ្មៅ១គ្រឿង ដែលជារថយន្តអត់ពន្ធ គ្មានស្លាកលេខ និងបានយកនិមិត្តសញ្ញាឡូហ្គូ(logo)គយនិងរដ្ឋករកម្ពុជាពាសបិតតាមទ្វារនិងកាបូរថយន្ត បើកយ៉ាងរំភើយផាយផាត់ចុះប្រតិបត្តិការទាំងការងារម៉ោងរដ្ឋនិងឯកជនដោយខ្លួនឯងពេញក្នុងខេត្តតែម្តង។ទង្វើបែបនេះហាក់ជាការបង្ហាញនូវការប្រព្រឹត្តិខុសច្បាប់ទាំងស្រុងនឹងជាសញ្ញាផ្តល់ភ្លើងខៀលអោយជនខិលខូច ប្រើប្រាស់តាមដែលអាចធ្វើអោយបាត់នូវប្រភពចំណូលរដ្ឋ ដែលគយមានតួនាទីចាប់និងផាកពិន័យលើសម្ភារៈនាំចូលដែលអត់បង់ពន្ធ ប៉ុន្តែបែរជាមន្រ្តីគយខ្លួនឯងប្រើរថយន្តអត់បង់ពន្ធ អត់ស្លាកលេខបើកបរសំញ៉ែងពលរដ្ឋយ៉ាងគគ្លើនទៅវិញ។តាមប្រភពព័ត៌មានបានបង្ហើបប្រាប់MCPN Newsថា ជារឿយៗគេឃើញមន្រ្តីគយរូបនេះតែងតែបើករថយន្តអត់ពន្ធម៉ាកlexus330ពណ៌ខ្មៅមកចាក់សាំងនៅចំនុចហ្គារាសសាំងមួយកន្លែងដែលមានទីតាំងនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាតដំបង ខាងលិចផ្សារលើ ដែលទីតាំងចាក់សាំងនេះនៅចម្ងាយតែ១គីឡូម៉ែត្រពីស្នាក់ការសាខាគយនិងរដ្ឋករខេត្តបាត់ដំបងប៉ុណ្ណោះ។មកដល់ពេលនេះMCPN News មិនអាចទាន់ស្គាលអត្តសញ្ញាណមន្រ្តីគយដែលជាកូនចៅលោកយូ ហេងប្រធានសាខាគយនិងរដ្ឋករខេត្តបាត់ដំបងខាងលើនេះ ថាតើមានតួនាទីអ្វីនៅឡើយនោះទេ ទើបអាចប្រើប្រាស់រថយន្តបិតឡូហ្គូ អត់ពន្ធជិះយ៉ាងអនាធិបតេយ្យបែបនេះ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ