ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ពិតជាអស់ចារមែន បុរស់ម្នាក់ប្រើថ្នាំជំនួយរហូតដល់ស្លាប់...!!!
Tue,30 July 2019 (Time 12:24 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1366នាក់)

លទ្ធផលសប្បាយនិងថ្នាំជំនួយស្រើបស្រាលពេក ពេលរួមភេទរហូតដល់ស្លាប់ខ្លួន។

ខេត្តកំពង់ស្ពឺ៖ ប្រហែលជាដៃគូ ស្គាល់ចិត្តយូរឆ្នាំហើយ ទើបបុរសម្នាក់នេះហ៊ាននាំនាង តាំងពីភ្នំពេញ មកលេងល្បែងស្នេហាដោយមានប្រើថ្នាំជំនួយផង ទីបំផុតខាងប្រុសគាំងបេះដូងស្លាប់លើបង្គង ឯខាងស្រីវិញមិនកន្តើយឡើយ ក៏បានដាក់មេប៊្រុចបាត់ ដោយសុវត្ថិភាព ។ក្រោយពិនិត្យសមត្ថកិច្ចឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង និងបានរៀបចំ ឯកសារប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ករណីស្លាប់លើបង្គងនេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់នាគមាសភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង
ស្ពឺ ។ជនរងគ្រោះត្រូវបានស្គាល់ថា មានឈ្មោះធាំ រ៉េត ភេទប្រុស អាយុ72ឆ្នាំ មានទីលំនៅសង្កាត់បឹងត្របែក ខ័ណ្ទចំកាមន រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចដែលស្តាប់ការបំភ្លឺរបស់អ្នកបំរើការនៅផ្ទះសំណាក់ខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៨ ខែកក្កដា បុរសរងគ្រោះបាននាំនារីម្នាក់ មិនស្គាល់អតសញ្ញាណ ចូលមកស្នាក់នៅក្នុងបន្ទប់លេខ203 បណ្តោះអាសន្ន ។ លុះដល់វេលាកំណត់ម៉ោង២១និង៣០នាទី មិនឃើញចេញមកវិញ អ្នកបម្រើការក៏ទៅគោះទ្វារបន្ទប់ តែមិនមានសំឡេងតប ក៏រុញទ្វារមើល ស្រាប់តែឃើញបុរសខាងលើដេកស្លាប់បាត់ទៅហើយ ចំណែកនារីដែលជនរងគ្រោះ នាំមកជាមួយនោះ មិនដឹងរត់គេចបាត់តាំងពីពេលណាឡើយ ។

ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នគបាលជំនាញបានចុះទៅពិនិត្យ ដោយមានក្រុមគ្រូពេទ្យចូលរួមផងនោះបានសន្និដ្ឋានថា ជាជំងឺគាំងបេះដូង ដោយប្រើថ្នាំ លើសកម្រិត ។ ព្រោះសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់មានបន្សល់នៅដបថ្នាំម្យ៉ាង ដែលមានគ្រាប់ទ្រវែងនៅទីនោះផងដែរ ។ បន្ទាប់ពីពិនិត្យ និងបំពេញឯកសាររួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
392 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
1315 នាក់
ខែនេះ :
6838 នាក់
3 ខែនេះ :
29169 នាក់
សរុប :
589292 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ