ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
លោក អធិការ ខ័ណ្ឌចំការមន បើកអោយទូបាញ់ត្រី មួយកន្លែងស្ថិតនៅភូមិប្រាំ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ...!!!
Wed,03 July 2019 (Time 08:09 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 355នាក់)

ទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅភូមិប្រាំ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន អាជ្ញាធាមានសមត្ថកិច្ចអត់មានចំណាត់ការបង្រ្កាបទាល់តែសោះម៉ង

ភ្នំពេញ ៖ មានទីតាំងផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងបើកលេងជារៀងរាល់ថ្ងៃនៅភូមិប្រាំ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរមាន សមត្ថកិច្ច បែរជាមើលមិនឃើញឫមួយខ្លាចម្ចាស់បទល្មើសមានអំណាចធំជាងបានជាមិនហ៊ានធ្វើការបង្រ្គាប

តាមប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ហើយពួកគាត់បានបន្តទៀតថាមិនដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ឋណាហ៊ានចុះមកក្បែរនោះទេឫមួយថៅកែបង់លុយទៅឲ្យសមត្ថកិច្ចតាមមួលដ្ឋានអស់ទៅហើយបានជា កន្លែងនិងបើកលេងទាំងយប់ទាំងថ្ងៃហើយលេងបានយ៉ាងរំភើយទៀតផង

ពលរដ្ឋចាំមើលតើ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ តើមានចំណាត់ការយ៉ាងណាដែលទៅ នៅខណ្ឌចំការមន មានផ្ទះកំពុងតែបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនកន្លែង ដែលរាជរដ្ឋាភិបាលដាក់បទបញ្ជាបើមានល្បែងសុីសងត្រូវតែបង្រ្កាប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
152 នាក់
សប្តាហ៍នេះ :
1001 នាក់
ខែនេះ :
6635 នាក់
3 ខែនេះ :
29086 នាក់
សរុប :
588825 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ