តើអ្នកមានអំណាច មានខ្នងបង្អែកធំ ទើប អាចបន្តនៃ ការរកស៊ីឈើ ប្រណិតមែន ទេវាជាពិត ហើយ បានដោយ ចេះអារសាច់ជូនក្លា ទើបនៅស្រុកបាន ទើបអាចរកស៊ី បានហើយយើង ទាំងគ្នាគួរតែយល់ ប្រជាពលរដ្ឋ រាយការណ៏មកថា ក្បួនឈើរបស់ឧកញ៉ា សិង្ហសំអុល បានសម្រុកដឹកចេញ ពីក្រុមហ៊ុនម៉ាស្ទើរ ខេសាន់ ដែលមានទីតាំង ក្នុងតំបន់ភ្នំព្រេច នៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ពីមួយថ្ងៃទៅមួយ ថ្ងៃក្រុមហ៊ុននេះ បានកំពុងតែដឹក ឈើប្រណិតប្រៀប ដូចព្យុះឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដូចហ្វូងគោឡើង កក្រើកចៅហ្វាយខណៈ ជាប្រភព ចំណូលដល់មន្រ្តីតី ពុករលួយ ខេត្តមណ្ឌលគិរី និង ក្រចេះ។ពលរដ្ខខ្មែរ នៅតែបន្តការនាំគ្នា ដឹងអំពីការ រកស៊ីឈើប្រណិត ដោយដឹងថា រថយន្តយីឌុបធំៗគ្មានផ្លាកលេខ ជាច្រើនគ្រឿង បានដឹកឈើប្រភេទប្រណិត ឆ្ពោះទៅកាន់ ប្រទេសវៀតណាម តាមច្រកទ្វារ អន្តរជាតិវ៉ាលឺ ដែលមានទីតាំង ក្នុងឃុំត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ តាំងតែពីថ្ងៃទី០៨កញ្ញា រហូតដល់ថ្ងៃទី២៥កញ្ញា ឆ្នាំ ២០១៧នេះ ។ជាការកត់សម្គាល់ កាលពីពេល កន្លងទៅ ជាផ្នែកដើម្បី ទប់ស្កាត់ ការកាប់បំផ្លាញព្រៃ នៅក្នុងប្រទេសកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន បានចាត់ទុកសកម្មភាព ជួញដូរឈើឆ្លងដែនជាទង្វើឧក្រិដ្ឋ ហើយបានអំពាវនាវ ឲ្យអាជ្ញាធរ ប្រទេសជិតខាង ពិសេសប្រទេសវៀត ណាម ឈប់ទទួលទិញឈើ ពីកម្ពុជា។ ពត៌មានខាងលើនេះ អង្គភាពយើងរង់ បកស្រាយពន្យ ល់ បើមានប្រតិកម្ម ពីសាម៉ីពាក់ព័ន្ធ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ