លោកឧត្តមសេនីយ៍ត្រីអ៊ីចំរើនមេនគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវសប្បាយប្រមូលលុយពីឈ្មួញដឹកឈើទៅវៀតណាមខេត្តរតនគិរី: ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ការដែលលោក អ៊ី ចំរើន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកជាពិសេសនៅពេលយប់។ ការដែលឈ្មួញទាំងនោះអាចដឹកជញ្ជូនឈើចេញទៅស្រុក វៀតណាមយ៉ាងរលូន គឺមានការសម្របសម្រួលពីសំណាក់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ច្រើនជាងគេគឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី ផងដែរ។ ឈ្មួញទាំង២នាក់នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយពួកគេមានលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ជាបង្អែករឹងមាំទៀតផង។ ដូច្នេះហើយទើបព្រៃឈើដែលនៅសេសសល់ក្នុងខេត្តរតនគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះលោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ ព្រមទាំងឈ្មួញច្រើននាក់ទៀតបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ ប្រភពដែលស្និទ្ធនឹងលោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ចាប់តាំងពីលោក គៀត ច័ន្ទថារិទ្ធ ឡើងកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ គឺលោក អ៊ី ចំរើន មានអំណាចកាន់តែធំធេងក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនតែម្តង។ សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់ថា ចាប់តាំងពីចុងខែកក្កដា រហូតមកដល់ពេលនេះគឺលោក អ៊ី ចំរើន ឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កានតែច្រើនឡើងៗ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកលំផាត់ ស្រុកវ៉ើនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យនោះទេ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ