ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
គួស្នេហ៍បបួលគ្នាលេបថ្នាំ ស្លាប់ខាងស្រី រីឯខាងប្រុសត្រុវបានព្យាបាលនៅមន្ទីពេទ្យ...!!!
Tue,03 September 2019 (Time 08:57 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1176នាក់)

ស្នេហាស្មោះស្ម័គ្រ ! ស្ដ្រីមានប្ដី! និងបុរសមានប្រពន្ធ! នាំគ្នាលេបថ្នាំសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ តែស្លាប់ខាងស្រី របួសខាងប្រុស នៅកណ្តាល

(ថ្ងៃទី 01 September 2019 ម៉ោង 4:05 pm)
(​កណ្តាល)៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បានកើតឡើង នៅ​ចំណុច​បន្ទប់​លេខ A101 ផ្ទះសំណាក់​យីហោ (សុខា សម្បត្តិ)

ផ្លូវ​១១០ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩។​
​ ស្ត្រី​ម្នាក់​បាន​ពុលបែកពពុះមាត់ស្លាប់ នៅក្នុងផ្ទះសំណាក់! ខណៈដៃគូរខាងប្រុស បានរបួសកំពុងជួយសង្គ្រោះ! បន្ទាប់ពីពួកគេបាននាំគ្នាលេបថ្នាំជាច្រើនគ្រាប់ ដើម្បីប៉ងសម្លាប់ខ្លួនជាមួយគ្នា

ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ស្រុកកំណើត ភូមិ​ឱ​ម៉ា​ល ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​វត្ថុតាង​នៅ​កន្លែងកើតហេតុ​មាន៖ សំបក​ថ្នាំ TRAUIC ប្រើ​អស់​ចំនួន​៤​បន្ទះ​, សំបក​ប្រអប់​២ និង​សំបក​ថ្នាំ Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ MIRAL GINE អស់​១៨​គ្រាប់ TRAVIC អស់​៣៩​គ្រាប់ ។​
នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៤​រសៀល ។ ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ បានមក​មើល​ភ្ញៀវ​នៅផ្ទះ​សំណាក់​ខាងលើ ។

ដោយសារ​ដល់​ម៉ោង​សំអាត​បន្ទប់ និង​ដល់​ម៉ោង​ដើម្បី​ឲ្យ​ភ្ញៀវ​បង់លុយ​។
ក៏បាន​ទៅ​គោះទ្វារ​បន្ទប់​លេខ A101 តែ​ភ្ញៀវ​មិន​ព្រម បើក​ក៏​យក​សោរ​បន្ទប់​មកចាក់ ។

ហើយ​ឃើញ​ភ្ញៀវ​ខាង​ប្រុស​ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ដើរ​ចុះ​ដើរ​ឡើង​ៗក្នុង​បន្ទប់ ទើបសួរនាំ តែ​មិន​និយាយស្តី​អ្វី​ទេ,,,! ។
បន្ទាប់មក​ដោយមាន​កា​រ​សង្ស័យ បាន​ហៅ​បុគ្គលិក​ផ្សេងទៀត​មកជួយ​មើល ស្រាប់តែឃើញ​ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ដេក​បែកពពុះមាត់​នៅលើ​ពូក ស្លាប់ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ ។​
​ នៅដំបូងជនរងគ្រោះ​បាន​ចូលមក​សម្រាក​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក ។ លុះដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៩ ទើប​បានដឹង​ហេតុការណ៍​នេះ​កើតឡើង​ថា មាន​អ្នកស្លាប់​នៅ​បន្ទប់​ផ្ទះសំណាក់ បន្ទប់​លេខ​A101 តែម្តង!! ។​
​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល និង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ និង​គ្រូពេទ្យ​អនុ​មន្ទីរពេទ្យ​ជ័យជំនះ បានធ្វើ​សន្និដ្ឋានថា៖ ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ការប្រើប្រាស់​ថ្នាំ​ហួសកំណត់ ក្នុង​គោលបំណង​ធ្វើអត្តឃាត ។ សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ ដោយឡែកដៃគូរខាងប្រុស ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុកកំណើត ស្រុ​កំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
317 នាក់
ម្សិលមិញ :
415 នាក់
សប្តាហ៍នេះ :
1615 នាក់
ខែនេះ :
6893 នាក់
3 ខែនេះ :
29092 នាក់
សរុប :
589632 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ