ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
កាសុីណូមួយកន្លែង ស្ថិតនៅខេត្តមណ្ឌលគីរី មានច្បាបដែរឬទេ បានបើអោយខ្មែរចូលលេង យ៉ាងធនាថិបតេយ្យ តើលោក ស្នងការខេត្ត នឹង លោក ភិបាលខេត្ត តើលោក យកចិត្តទុកដាក់ប្រជាលពរដ្ឋដែលរស់នៅទីនោះទេ...!!!
Mon,08 July 2019 (Time 12:50 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 483នាក់)

ពលរដ្ឋបន្តថា ថ្វីត្បិតតែកាស៊ីណូដំណើការថ្មីៗមែន ប៉ុន្តែសង្កេតឃើញមានអតិថិជន ជាពិសេសពលរដ្ធខ្មែរ និង ជនជាតិដើមភាគតិចភ្នងនាំគ្នាចេញចូលអត់ដាច់ជារៀងរាល់ថ្ងៃ ដូចហែរកឋិនអញ្ចឹង ល្បែងដែលជ្រោកក្រោមស្លា កាសុីណូនៅ​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជាមហាជនទូទាំងប្រទេសមានការសង្ស័យថាមានអ្នកធំក្នុងខេត្តកាងឬនៅពីក្រោយខ្នងទើបបនល្បែងឬកាសុីណូនេះបើកតំណើរការជារាងរាល់ថ្ងៃ ដោយបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងប្រជល់មាន់យ៉ាងកុះករ ដោយភ្នាល់ចាញ់ឈ្នះរាប់ពាន់ដុល្លារ ហើយក្នុងនោះដែរអ្នកលេងនិងអ្នកប្រចាំការនៅទីនោះគឺសុទ្ឋតែប៉ូលិសវរះ៣០៣និងទាហានផងដែរ។

បើតាមអ្នកញាណល្បែង ក្នុងឃុំដាក់ដាំ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បនល្បែងស៊ីសង​ជ្រក​ក្រោម​កាស៊ីណូ ដំណើរការ​យ៉ាង​រលូន​ដោយមានមន្ត្រីធំក្នុងខេត្តជាអ្នកនៅពីក្រោយ ហើយ​អ្នក​ចូល​លេងល្បែង​ទាំងអស់គឺសុទ្ឋតែជា​ជនជាតិខ្មែរ ចំណែក​ជនជាតិ​យួន​មិនសូវមាន​នោះទេ។

ប្រភពពីអ្នកចូលលេងក្នុងនោះបានឲ្យដឹងថា នៅក្នុង​កាស៊ីណូ​នោះ​មាន​បើក​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ហើយ​ជនជាតិខ្មែរ​ដែល​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នោះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិបញ្ចាំ រថយន្ត​ឬ​ម៉ូតូ​ជា​បន្តបន្ទាប់​។ ចំណែក​លោក​ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរីគេដាក់ការសង្ស័យថា ជាអ្នកនៅពីក្រោយ ទើបមិន​ចាត់វិធានការ​ទៅលើ​ម្ចាស់​បនល្បែងដែលជ្រកក្រោមកាស៊ីណូ​ដែល​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែងស៊ីសង ខុសពី​ការកំណត់​នៅក្នុង​ច្បាប់​នោះ។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំងនិងនៅក្នុងខេត្តមណ្ឌលគិរីទាំងមូល អំពាវនឹងទទូចសូមឲ្យ​សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ជ្រកក្រោមស្លាក​កាស៊ីណូ​នៅ​ភូមិ​ពូត្រែង ឃុំដាក់​ដាំ ស្រុកអូររាំង ជាបន្ទាន់ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នាំគ្នា​ដេកលក់​ធ្វើ​មិនដឹងមិនឮ​សម្ងំទទួលប្រយោជន៍មិនខ្វល់ពីសុកទុកប្រជាពលរដ្ឋ ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​សង្គម​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1768 នាក់
ខែនេះ :
6598 នាក់
3 ខែនេះ :
28158 នាក់
សរុប :
591083 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ