ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
មានការភ្ញាក់ផ្អើល ពីរសង្គម ...!!!៕
Tue,02 July 2019 (Time 03:34 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 288នាក់)

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីមានការស៊ែរចែករំលែកនូវដំណឹងដ៏រសើបមកថា តារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ ត្រូវបានជនមិនស្គាល់មុខបង្កហិង្សាបណ្ដាលឲ្យមានស្នាមរបួសធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិត រួចត្រូវបានគេយកសពទៅប្លុងចោលនៅចំណុចក្បែរស្ពានជ្រោចង្វារ។ ខណៈដែលមានមហាជនជាច្រើន កំពុងបង្ហាញការព្រួយបារម្ភខ្លាំង និងចង់ដឹងថា ដំណឹងជារឿងពិតឬមួយយ៉ាងណានោះ ។

យោងតាមការបង្ហោះនិងស៊ែរភ្ជាប់ជាមួយវីដេអូនការLiveបានរៀបរាប់ឲ្យដឹងថា តារាស្រីកញ្ញា ពេជ្រ ចរណៃបានកំពុងមានគ្រោះថ្នាក់ដោយពុំបានដឹងច្បាស់ថា នរណាជាអ្នកសម្លាប់គាត់នោះទេខណៈដែលសពរបស់តារាស្រីរូបនេះត្រូវបានច្រកចូលក្នុងការុង រួចយកទៅប្លុងចោលនៅចំណុចក្រោមស្ពានជ្រោចង្វារ។ ប្រភពបានបន្តថា ករណីនេះ គេនៅមិនទាន់ដឹងទេថា ជាករណីប្លន់សម្លាប់ឬមួយជារឿងគំនុំនៅឡើយទេ។

ផ្អែកតាមប្រភពដដែលនេះបានបន្តថា រហូតមកទល់ពេលនេះ គេនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថាមូលហេតុនេះ បណ្តាលមកពីរឿងអ្វីឲ្យពិតប្រាកដនោះទេ។ ម្យ៉ាងទៀតបើតាមការសង្កេតឃើញគឺតារាស្រីកញ្ញា ពេជ្រ ចរណៃ នៅលើផ្ទៃមុខមានស្នាលស្នាមជាំនិងស្លេកស្លាំងស្ទើរតែមើលមិនស្គាល់។តាមរយៈដំណឹងខាងលើនេះភ្លាមៗនោះដែរ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងព្រមទាំងផ្ញើសារសួរនាំស្ទើរគ្រប់គ្នាថាតើនេះជាព័ត៌មានពិតឬមួយយ៉ាងណា?។ខណៈមានទស្សនិកជនមួយចំនួន បានបង្ហាញការសង្ស័យដែរថា នេះអាចជាការថតសម្តែងរឿងឬមួយក្នុងឈុតMVបទចម្រៀងក៏ថាបាន?។ ប៉ុន្តែគិតរហូតមកទល់ពេលនេះ នៅពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ?។
តារាសម្តែងស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ចាប់តាំងពីល្ងាចថ្ងៃទី០១ រហូតមកទល់ថ្ងៃទី០២ខែកក្កដា នៅមិនទាន់អាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបាននៅឡើយទេ ខណៈលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការទំនាក់ទំនងបានឡើយ។ ដូច្នេះយើងនឹងបន្តស្វែងរកការពិតចំពោះដំណឹងដ៏រសើបខាងលើនេះ ដើម្បីផ្សាយជូនមហាជននៅពេលក្រោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
391 នាក់
ម្សិលមិញ :
415 នាក់
សប្តាហ៍នេះ :
1689 នាក់
ខែនេះ :
6967 នាក់
3 ខែនេះ :
29166 នាក់
សរុប :
589706 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ