ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
លោក អ៊ុក ខេមា មានទូរនាទី ជាចៅសង្កាត់ទួលសង្កែ២ទាំងលោក កែវចន្ថាមេប៉ុសិ៍ទួលសង្កែ២ រួមគំនិត ជាមួយល្បែងសុីសង ស្ថិតនៅផ្ទះលេខ៨២Jផ្លូវលេខ៣៥៥ ក្រុម៩ ភូមិអង្គាបុស សង្កាត់ទួលសង្កែ២ ខ័ណ្ឌឬស្សកែវ រាជធានីភ្នំពេញ..!!!
Sun,21 July 2019 (Time 11:07 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 540នាក់)

​ល្បី​ថា លោក អ៊ុក ខេ​មា ចៅសង្កាត់​ទួល​សង្កែ​២ និង​លោក កែវ ចន្ថា មេ​ប៉ុស្តិ៍​ទួល​សង្កែ​២ កំពុង​លាក់បាំង​ទីតាំង​សំបុក​បន​ល្បែងភ្នាល់ ចាក់បាល់​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដោយ​យក​លេស​លួច​បង្កប់​លេង​ជ្រក​នៅក្រោម​ស្លាក​យីហោ​ទីតាំង​ណេ​ត​២៤​ម៉ោង​លើ​២៤​ម៉ោង​យ៉ាង​មាន​ក្តី​សុខសាន្ត​បំផុត ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជា​យូរ​មកហើយ​នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន ដោយ​មិន​កោតញញើត​នឹង​ច្បាប់ ហើយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ថ្នាក់​ណា​ចេញមុខ​ទៅ​បង្ក្រាប​ម្តងណា​ទេ ។​

​យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ម្តុំ​ផ្ទះបន​ល្បែងស៊ីសង និង​ក៏​ដូច​ពី​អ្នកញៀន​ល្បែង​ធ្លាប់​ចេញចូល​លេង​ទីនោះ​ញឹក​ញ៉ាប់ បានបញ្ជាក់​ឲ្យ​យើង​ដឹងថា ផ្ទះមួយ​កន្លែង​ដែល​គ្មាន​បំពាក់​ស្លាក​យីហោ កំពុងបើក​ប្រព្រឹត្ត​លួច​បង្កប់​បម្រើ​សេវាកម្ម​លេង ល្បែងភ្នាល់​ចាក់បាល់​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​យ៉ាងសកម្ម​នោះ ជាក់ស្តែង គឺ​ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះ​លេខ 82J ផ្លូវ​355 ក្រុម​9 ភូមិ​អង្គា​បុស សង្កាត់​ទួល​សង្កែ២ ខណ្ឌឫស្សីកែវ ។​

​តាម​ប្រភព​ខាងលើ​ដដែល​បានបញ្ជាក់​ឱ្យ​យើង​ដឹង​ទៀតថា នៅ​ខាង​ក្នុងផ្ទះ​សំបុក​បន​ល្បែងស៊ីសង​នោះ គេ​ដាក់ពង្រាយ​កុំព្យូទ័រ​ជាច្រើន​គ្រឿង​សម្រាប់​បង្កប់​ប្រព្រឹត្ត បម្រើ​សេវាកម្ម​លេងល្បែង​ភ្នាល់​ចាក់បាល់​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ទាំងអស់ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ម្តុំ​ផ្ទះបន​ល្បែងស៊ីសង​ខាងលើ ដដែល​បាននាំគ្នា​ចោទប្រកាន់ និង​រិះគន់​ចំៗ​ទៅលើ​លោក អ៊ុក ខេ​មា ចៅសង្កាត់​ទួល​សង្កែ​២ និង​លោក កែវ ចន្ថា មេ​ប៉ុស្តិ៍​ទួល​សង្កែ​២ មិនបាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ លើ​ការងារ​គោលនយោបាយ​ភូមិ​- ឃុំ​មាន​សុវត្ថិភាព​ឱ្យបាន​ល្អ​នោះទេ បែរជា​បណ្តែតបណ្តោយ​នាំគ្នា​លាក់បាំង បើកដៃ​រក្សាទុក​ឱ្យមាន​ទីតាំង​សំបុក​បន​ល្បែងស៊ីសង​ពាណិជ្ជកម្ម​យ៉ាង​ពេញបន្ទុក យក​ជើង​ជាន់ឈ្លី​គោលនយោបាយ​ដែលជា​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​យ៉ាងពិត​ប្រាកដ ។ ដោយ​ចាត់ទុក​ពួក​បើក​អាជីវកម្ម​ណេ​ត​មាន​លួច​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ទាំងអស់នោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​ដ៏​សប្បាយ​ទៅវិញ ។ ពីព្រោះ​បន​ល្បែង​ខាងលើ​នោះ ពិតជា​មានការ​បើកដៃ​ពី​លោក អ៊ុក ខេ​មា ចៅសង្កាត់​ទួល​សង្កែ​២ និង​លោក កែវ ចន្ថា មេ​ប៉ុស្តិ៍​ទួល​សង្កែ​២ ជាក់​ជាមិនខាន ទើបបានជា​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​ហ៊ាន​ព្រហើន ចេញមុខ​ប្រព្រឹត្ត​បើក​លេងល្បែង​ស៊ីសង​បាន​យ៉ាង​កាក់កប​រលូន​បាន​បែបនេះ ។​

​បញ្ហា​ខាងលើនេះ សុំឱ្យ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ មេត្តា​គួរ​យកចិត្តទុកដាក់ មិនត្រូវ​បណ្តែតបណ្តោយ​ទុកឱ្យ​លោក អ៊ុក ខេ​មា ចៅសង្កាត់​ទួល​សង្កែ​២ និង​លោក កែវ ចន្ថា មេ​ប៉ុស្តិ៍​ទួល​សង្កែ​២ នៅ​បន្ត​បើកដៃ​ឱ្យ​កើតមាន​ទីតាំង​បទល្មើស​បន​ល្បែងភ្នាល់​ចាក់បាល់​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត កំពុង​យក​លេស ជ្រក​ក្រោម​ស្លាក​យី​ហោ​ណេ​ត (Net)២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុងភូមិ ក្រុម​ខាងលើ​ទៀតឡើយ ។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើ សូម​អំពាវនាវ​ដល់ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ សំឡឹងមើល​កូនចៅ​ដែលជា​មន្ត្រីក្រោមឱវាទ ក្នុងនោះ​មាន​លោក អ៊ុក ខេ​មា ចៅសង្កាត់​ទួល​សង្កែ​២ និង​លោក កែវ ចន្ថា មេ​ប៉ុស្តិ៍​ទួល​សង្កែ​២ កំពុង​ងាប់​ត្រគាក​ស្តូក​ងាក​លែងរួច ដើម្បី​ដាក់បទបញ្ជា​កម្ចាត់​ដល់ ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​នោះ​ឱ្យមាន​ប្រសិទ្ធភាព​ផង ដូច​សារព័ត៌មាន​យើង​បានចង្អុលបង្ហាញ​ស្រាប់ ។ ព្រោះ​មាន​ល្បែងស៊ីសង​នឹងមាន​បទល្មើស​ផ្សេងៗ​កើតឡើង ដូចជា​សកម្មភាព​ចោរលួច ចោរឆក់ ចោរប្លន់ អំពើហិង្សា នៅក្នុង​គ្រួសារ ដែល​សុទ្ធសឹងតែ​កើតចេញពី​ការ​ចាញ់ល្បែង​ស៊ីសង នេះឯង ដែល​ឈានទៅ​បំផ្លាញ ដល់​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
260 នាក់
សប្តាហ៍នេះ :
1942 នាក់
ខែនេះ :
6546 នាក់
3 ខែនេះ :
28251 នាក់
សរុប :
590842 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ