ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
បទល្មើសព្រៃឈើនៅតែបន្តការដឹកជញ្ជួនពីរ កម្ពុជា ទៅវៀតណាម តើមន្ត្រីនគបាល គ្របជាន់ថ្នាក់ មានភ្នែកមើលដែរឫទេ ...៕
Sat,08 June 2019 (Time 07:28 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 336នាក់)

មណ្ឌលគិរី៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា! កាលពីពេលកន្លងទៅធ្លាប់ដាក់បញ្ជារឲ្យអាជ្ញាធរតាមបណ្ដារាជធានី-ខេត្តទាំងអស់ បង្ក្រាបបទល្មើសព្រៃឈើឲ្យខានតែបាន។
តែផ្ទុយទៅវិញ លោក ស្វាយ សំអៀង អភិបាលខេត្ត គណៈកម្មការថ្នាក់ជាតិ ចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើ មេបញ្ជាការកងរាជអាវុធហេត្តខេត្ត ស្នងការខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
និងមន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវ បូករួមទាំងមន្ត្រី ច្រកទ្វារព្រំដែនទ្វេភាគី(ដាក់ដាំ)ស្រុកអូររាំងខេត្តមណ្ឌលគិរី គឺមិនបានអនុវត្តតាមបទបញ្ជានោះឡើយ! ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាមន្ត្រីទាំងនោះត្រូវរ៉ូវគ្នាជាប្រព័ន្ធ ក្នុងការបើកភ្លើងខៀវ ឲ្យរថយន្តដឹកឈើប្រណិតជិត៥០០គ្រឿងចរាចរណ៍ចេញទៅវៀតណាម រយៈពេល៣យប់ជាប់គ្នាមកហើយ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តដឹកឈើប្រណិតជិត៥០០គ្រឿងនោះចាប់ធ្វើចរាចរណ៍ ពីយប់ថ្ងៃទី០៣ដល់ទី០៥ ខែមិថុនា ឆ្នាំ២០១៩ ហើយឈ្មួញនិងបន្តចេញនៅយប់ក្រោយៗទៀត។
បើយោងតាមប្រភពព័ត៌មានបានប្រាប់អោយដឹងបន្ដថា! រាល់ការចេញឈើទាំងនោះប្រព្រឹត្តទៅបាន គឺមានមេឈ្មួញឈ្មោះ សារឿន ម៉ាប់ ជាអ្នកមេក្លោងដឹកជញ្ជូនឈើនិងរត់ការជាមួយមន្ត្រីអាជ្ញាធរ។
ព្រោះឈ្មួញរូបនេះ ជាមនុស្សពូកែទំនាក់ទំនង រត់ការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញ ក្នុងការបែងចែកផលប្រយោជន៍គ្នា!។
ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា! កាលពីខែមុនៗមេឈ្មួញឈ្មោះ សារឿន ម៉ាប់ បានធ្វើការទំនាក់សុំលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី ដើម្បីចេញឈើខ្នាតធំ ដែលពួកខ្លួនកាប់បំផ្លាញនៅតំបន់(ដែនជម្រកសត្វព្រៃភ្នំព្រិច)ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដឹកចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ។ ប៉ុន្តែកាលនោះត្រូវបានអភិបាលខេត្ត រូបនេះបដិសេធទើបស្ទះឈើ មិនបានចេញទៅវៀតណាម អស់ជាច្រើនថ្ងៃ រហូតមកពេលថ្មីៗនេះទំនងជាមេឈ្មួញ សុំការអនុញ្ញាត ពីលោកអភិបាលខេត្តមណ្ឌលគិរីបានហើយ ទើបឈានដល់ចេញឈើប្រណិតប្រមាណជិត៥០០គ្រឿង ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចឆ្ពោះទៅ វៀតណាម តាមច្រកទ្វេភាគីដាក់ដាំ ដល់ទៅ៣យប់ជាប់គ្នា។
ដោយប្រើរថយន្តសាំយ៉ុង ឡង់គ្រីស័រ លុចស៊ីស បាឡែន រថយន្តកែច្នៃ បើសរុបជិត៥០០គ្រឿង។
ប្រភពបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៣,០៦,២០១៩ឈ្មួញបានចេញឈើជាង១០០រថយន្ត តាមច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ។
នៅយប់ថ្ងៃទី០៤,០៦,២០១៩ឈ្មួញបានចេញឈើ ជិត៣០០រថយន្ត ទល់ភ្លឺតែម្ដង។
លុះដល់យប់ថ្ងៃទី០៥,០៦,២០១៩ឈ្មួញបានចេញឈើជាង១០០រថយន្តទៀត ហើយបើមិនមានការប្រែប្រួលទេ ឈ្មួញនិងបន្តចេញឈើទៅវៀតណាម ទៀតរាល់យប់តែម្ដង តាមច្រកទ្វារ(ដាក់ដាំ)។
ជាមួយនិងការចេញឈើខ្នាតយក្សនេះដែរ គេមិនឃើញ មានការបង្ក្រាបឬទប់ស្កាត់ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញឡើយ។
និយាយរួមទាំងអាជ្ញាធរ ខេត្ត ស្រុក PMផ្ទៃប្រទេស PMខេត្តស្រុក នគរបាលខេត្ត ស្រុក! នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺបានរក្សាភាពស្ងៀមស្ងាត់ធ្វើជាមិនដឹងមិនឮ ងាប់ត្រចៀកស្ដូក ដឹកម៉េចដឹកទៅ ។
សំខាន់អោយតែប្រាប់មុននិយាយគ្នាមុន!កុំកេងចំនួនកត់ក្បាលឡានត្រឹមត្រូវ។
ជុំវិញករណីខាងលើនេះដែរ ខាងអង្គភាពសារព័ត៌មាន ពិតពិត មេឌាយ៍ មិនអាចសុំការ បញ្ជាក់ពីលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរីបាននោះឡើយ។
ចំពោះលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហេត្ថខេត្តមណ្ឌលគិរី! ក៏មិនបានធ្វើការបកស្រាយដែរ នៅរសៀលថ្ងៃទី០៦,០៦,២០១៩នេះ ព្រោះទូរស័ព្ទចូលហើយលោកទាំងពីរមិនបានទទួល។
ឯលោក អ៊ំ វណ្ណសុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានថ្លែងបដិសេធថា៖ លោកបានដាក់កំលាំងនៅទីនោះរហូត គឺមិនមានឈើចេញទេ រួចក៏បិទទូរស័ព្ទ។ ដោយឡែកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទCallអត់ចូល។ សកម្មភាពនៃការដឹកជញ្ជូនឈើខ្នាតយក្សចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី «ដាក់ដាំ»នៅតែបន្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
260 នាក់
សប្តាហ៍នេះ :
1844 នាក់
ខែនេះ :
6448 នាក់
3 ខែនេះ :
28153 នាក់
សរុប :
590744 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ