ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
តើK38 មេឆ្នោតដ៏ធំល្បីថា ខ្លាំងមិនដែលមានមន្រ្តីណាហានបង្ក្រាបឡោយ...!!!.?
Thu,13 June 2019 (Time 02:46 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 379នាក់)

ភ្នំពេញ កន្ទុយលេខវៀតណាមយីហោK38កំពុងប៉ាវផ្តាច់មុខអាជ្ញាធរខណ្ឌឬស្សីកែវនិងលោកគល់យីអធិការខណ្ឌរក្សាភាពស្ងៀមស្ញាត់

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមរីកដូចផ្សិតរាប់សិបកន្លែងដែលមានដាក់កត់ឆ្នោតខ្មែរនៅខាងក្រៅតែខាងក្នុងវិញសុទ្ធតែឆ្នោតវៀតណាម ហើយឆ្នោតទាំងនោះជារបស់មេឆ្នោតងារជាឧកញាម្នាក់កំពុងតែរីកដុះដាលក្នុង មូលដ្ឋានខណ្ឌប្ញស្សីកែវដែលបើកកត់ដាក់តុកណ្តាលវាលតែម្តង ខណៈអាជ្ញាធរខណ្ឌរួមទាំងអធិការខណ្ឌមិនហាន បង្ក្រាប? ឬដឹងហើយតែធ្វើមិនដឹង!!

សូមបញ្ជាក់ថា ទីតាំងឆ្នោតយួនទាំងនេះកាលពីមុនដាក់ស្លាក មានយីហោសម្គាល់K38 និងស្លាក៩៩ ឆ្នោតវៀតណាមទាំងនោះគឺមានទីតាំងផ្លូវ១០៧ជិតការ៉ាស់សាំងស៊ីធីពីរកន្លែង និងជុំវិញផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ១, ក្នុងផ្សារ បឹងសាឡាងខាងលិចផ្សារ៣កន្លែងជិតបុរីមហាសេដ្ឋីជាប់ផ្លូវ រថភ្លើង២ ក្នុងផ្សារសាមគ្គីផ្លូវជាតិលេខ៥ឃ្លាំងសាំងរហូត ដល់មន្ទីរពេទ្យសម្ដេចឪសង្កាត់ឬស្សីកែវកែងវត្តទួលក្នុងបុរី លឹមឈាងហាក់៣កន្លែង, ទុលមុខសាលាបឋមសិក្សាបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦។

ជិតប៉ុស្តិ៍ច្រាំងចំរេះ២ ផ្លូវជាតិ លេខ៥ក្នុងភូមិស្វាយប៉ាក និងភូមិឡរកំបោកក្នុងសង្កាត់ ស្វាយប៉ាកសុទ្ធសឹងជារបស់K38ទាំងអស់។

ក្រោយពីព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយក៏បានដក ស្លាកយីហោK38 ចេញអស់ដោយដាក់ឆ្នោតខ្មែរវិញដើម្បីបន្លំភ្នែកអ្នកកាសែតនិងសមត្ថកិច្ចដឹងនិងកត់ទាំងចំហនៅតាមផ្ទះតាមផ្សារគ្រប់ទីកន្លែងទៀតផង។

ហើយទីតាំងរាប់សិបកន្លែងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថាមេឆ្នោតកន្ទុយលេខវៀតណាម ខុសច្បាប់នេះមានឈ្មោះណូ ងារជាឧកញ៉ា ជាអ្នកគ្រប់គ្រងនិងរត់ការបើកកត់យ៉ាងរលូន បំរើសេវាជូនក្រុមអ្នកញៀនៗល្បែងកន្ទុយលេខវៀតណាម គ្រប់កន្លែង។

សូមបញ្ជាក់ថា ក្នុងខណ្ឌឫស្សីកែវនៅមានទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ជាច្រើនទៀតនេះគ្រាន់ជាគោលៗ ប៉ុណ្ណោះ តែចំនួន២ទីតាំងទៀតគឺទីតាំងទី១ផ្ទះលេខ១០៧ផ្លូវ លេខ៦៨ ចំណុចមុខអគ្គីសនីសង្កាត់ទួលសង្កែ១ ជ្រកក្រោមស្លាកវីងវេលុយហេងហួរទីតាំងទី២ ផ្លូវលំខាងជើងវត្តទួលទល់មុខក្លោងទ្វារសំយ៉ាបផ្ទះលក់ឥវ៉ាន់ចាប់ហួយ រុង វាសនាក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវក៏មានការបើកកត់ឆ្នោតវៀតយ៉ាងរលូនផងដែរ...៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1505 នាក់
ខែនេះ :
6542 នាក់
3 ខែនេះ :
27826 នាក់
សរុប :
591272 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ