ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
នៅតែបន្តការដឹកជញ្ជួនឈើយ៉ាងអណាធិបតេយ្យ...?
Mon,06 May 2019 (Time 11:57 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 306នាក់)

ខេត្តមណ្ឌលគិរី៖ ឈ្មួញឈើធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងគំហុកតាមច្រកទ្វេភាគីឡាប៉ាខេ បើគិតមកទល់និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នេះ គឺមានរយៈពេល២សប្តាហ៍ហើយ អាជ្ញាធរដែនដី រាប់តាំងពី មេឃុំ រហូតដល់ ចៅហ្វាយខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ អត់មានខាងណាចេញបង្ក្រាប ទុកឱ្យការដឹកជញ្ជូនឈើចេញយ៉ាងស្រួល។

ឈើដែលឈ្មួញធ្វើសកម្មភាពដឹកចេញនេះ មានឈើ សុក្រំ កកោះ គគី ជាដើម ដែលពួកឈ្មួញបានប្រមូលទិញពីតំបន់ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយដឹកតាមរថយន្តសាំងយ៉ុងជាច្រើនគ្រឿង​ដូចហែកឋិន​ ចេញទៅប្រទេសវៀតណាម​ តាមច្រកទ្វេភាគីឡាប៉ាខេ​​ គឺដឹកទាំងយប់ទាំងថ្ងៃ ក្នុងនោះមេឈ្មួញបានប្រើរថយន្ដសាំងយ៉ុងចំនួន៨គ្រឿង ដឹកជញ្ជូនឈើទៅមកៗ ប្តូរវេនគ្នា ដូច្នេះអាចក្នុង១ថ្ងៃមិនតិចជាង ជាង២០គ្រឿង ទៅ ៣០គ្រឿងនោះឡើយ។

មិនត្រឹមតែអាជ្ញាធរដែនដី រាប់តាំងពី មេឃុំ រហូតដល់ ចៅហ្វាយខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់មិនចេញបង្ក្រាបនោះទេ គឺគេព្យាយាមលាក់បាំង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​ និងបក្ខពួកថែមទៀត។​ ប្រភពគួរឱ្យជឿទុកចិត្ត បានបង្ហើបថា​ មេឈ្មួញធំ ជាមនុស្សចំណូលថ្មី​ ប៉ុន្តែមានឥទ្ធិពល ដោយសារមានបក្ខពួកច្រើន គាត់ជាឈ្មួញផង ជាមេខ្លោងរត់ការផង និងចេញមុខយកលុយពីវៀតណាមមកចាត់ចែងរត់ការក្នុងខេត្តមណ្ឌលគិរី​នេះ ខណៈច្បាប់ត្រួវបានរឹតបន្តឹង រាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើសុទ្ធតែកាំភ្លើងធំ រថក្រោះ និងឧទ្ធម្ភាគចក្រ​។

លោក ទៀង សៅរ័ត្នន៍ ស្នងការរងនគរបាល​ ខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន បាននិយាយថា ខ្ញុំអត់ទាន់ទទួលបានដំណឹងទាំងនេះនៅឡើយទេ ប៉ុន្តែខ្ញុំនឹងសួរទៅមេប៉ុស្តិ៍នៅច្រកឡាប៉ាខេ នេះ ព្រោះមិនមានគោលការណ៍ណាត្រូវអនុញ្ញាតឱ្យមានបទល្មើសឈើឆ្លងដែនឡើយ។ ចំណែក លោក ហន ជាសេង មេប៉ុស្តិ៍នគរបាល ច្រកឡាប៉ាខេ បានបដិសេធក្នុងរឿងនេះ ដោយលោកបញ្ជាក់ថា អត់មានការដឹកជញ្ជូនឈើតាមច្រកនេះដូចអ្វីដែលគេផ្តល់ព័ត៌មាននោះ ប៉ុន្តែ ច្រកឡាប៉ាខេ គឺមានផ្លូវបំបែកជាច្រកផ្សេងៗសង្ខាងផ្លូវច្រើនទៀត គេអាចយល់ច្រឡំថា ឈើចេញតាមច្រករបស់លោក។​

លោក អ៊ុំ វណ្ណសុភ័ក នាយខណ្ឌរដ្ឋបាលព្រៃឈើ​ ខេត្តមណ្ឌលគិរី ក៏មិនបានដឹងជុំវិញបញ្ហានេះដែរ ដោយលោកបញ្ជាក់ថា ចាំខ្ញុំឱ្យខាងជំនាញរដ្ឋបាលព្រៃឈើរបស់លោក ចុះទៅស្រាវជ្រាវ និយាយរួមសមត្ថកិច្ចមួយណា ក៏ឆ្លើយយករួចខ្លួនដែរ គឺ មិនទាន់ដឹង ចាំចុះស្រាវជ្រាវមើលសិនៗ ! ពេលនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ទាំងអស់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
212 នាក់
សប្តាហ៍នេះ :
1189 នាក់
ខែនេះ :
6874 នាក់
3 ខែនេះ :
29782 នាក់
សរុប :
588619 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ