ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ហ្គេមបាញ់ត្រី ខុះច្បាប់មួយកន្លែល ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វយប៉ាក ខ័ណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ តើលោកមន្ត្រីមានភ្នែកមើលទេ វិធានការបង្ក្រាបដែរឫទេទៅលើល្បែងសុីសង់ទាំងនេះ...!!!
Wed,29 May 2019 (Time 11:07 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 267នាក់)

ខ្លាំងមែន​!! ម្ចាស់ទីតាំងហ្គេមប៉ាញ់ត្រីភូមិលូសង្កាត់​ស្វាយប៉ាក​និយាយអួតថា​ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវមិនហ៊ានចាប់ហ្គេមរបស់គេ​នោះទេ​

ភ្នំពេញ៖​ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីនៅភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌ​ ឫស្សីកែវ​ នៅតែ​បន្តបើកលេងទទួលក្រុមក្មេង​ទំនើងញៀនល្បែងបានយ៉ាងរលូន​ដដែល​គ្រាន់តែលុប​ យីហោ​ លេខ៣៤​ចេញ​ តែប៉ុណ្ណោះ​ បើទោះបីជា​ក្រុមអ្នកសារព័ត៌​មាន​ បានចេញផ្សាយ​ និង​រាយការណ៍ជួនអាជ្ញាធរ​មានសមត្ថកិច្ចខណ្ឌ​ឫស្សីកែវ​ យ៉ាងណាក៏​ដោយ​ ប៉ុន្តែ​ អាជ្ញាធរ​មានសមត្ថកិច្ច​ ហាក់មិនមានវិធានការទប់ស្កាត់​ឬ​ បង្ក្រាបឡើយ​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់​នៅក្បែទីតាំងបនល្បែងហ្គេមបាញ់ត្រីខាងបានប្រាប់ឲ្យដឹងថា​ ទីតាំងនៅម្ដុំនេះគឺប្រមូល​ផ្ដុំទៅដោយក្រុមក្មេងស្ទាវចេញចូលពពាក់​ ពពួន​ សង្ស័យផ្ដុំគ្នាប្រើប្រាស់នូវគ្រឿង​ញៀនទៀតផង​ ។

ប្រភពបន្តថា​ ជារាងរាល់​ថ្ងៃជាពិសេស​ ពេលយប់​ តែងតែ​ បង្កភាពអសន្តិសុខ​នៅក្នុងមូលដ្ឋានដែលគាត់រស់នៅ​ហើយ​ តែមិនដែលឃើញអាជ្ញាធរមានសមត្ថ​កិច្ចចុះមកបង្ក្រាបឡើយ​ ។

បើយោងតាមប្រភពច្បាស់ការណ៍ផ្សេងមួយ​ទៀតបានឲ្យ​ដឹងថា​ ម្ចាស់ទីតាំងបនល្បែងបាញ់ត្រី​ មួយនេះពិតជាខ្លាំង​ បាន​និយាយថា​ ខ្លួនមិនខ្លាចនិងអ្នកកាសែតផ្សាយនោះទេ ចង់ផ្សាយអីផ្សាយទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មិនហ៊ានចាប់របស់គេនោះទេ​ ។

ប្រភពបន្តថា​ ម្ចាស់​ហ្គេមបាញ់ត្រី​ នេះបានអួត​ អាងថាគេ​និយាយ​ ត្រូវគ្នាអស់ហើយ​ ។

ប្រជាពលរដ្ឋរងចាំមើលតើ​ អាជ្ញាធរមានសមត្ថកិច្ច​ ខណ្ឌឫស្សីកែវ​ ហ៊ានបង្ក្រាបទីតាំងហ្គេមទាំងនោះដែរទេ​ ឬ​ ក៏មិនដូចម្ចាស់ហ្គេម​បានអះអាងមែន​ប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអធិការខណ្ឌឬស្សីកែវបានទទួលផលប្រយោជន៍ពីបនល្បែងហ្គេមប៉ាញ់ត្រីហើយបានជាធ្វើគធ្វើថ្លង់មិនព្រមបង្រ្កាបទីតាំងហ្គេមប៉ាញ់ត្រីខុសច្បាប់នេះ៕ហើយម្យ៉ាងវិញទៀតអធិការរូបនេះហ៊ានផ្គើនប្រឆាំងនិងបទបញ្ជារបស់សម្តេចក្រឡាហោមសរខេងទៀតផង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
998 នាក់
ខែនេះ :
4135 នាក់
3 ខែនេះ :
19645 នាក់
សរុប :
158235 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ