ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
បុរសវ័យចំណាស់ម្នាក់ ឈ្មោះ កែវ ឡាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែធ្លាក់ពីរលើដើមត្នោត...!!!
Sat,25 May 2019 (Time 04:48 PM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 433នាក់)

(ខេត្តកណ្ដាល)៖
ហេតុការណ៍គួរឲ្យ អាណោចអាធ័មមួយបានកើតឡើង នៅវេលាម៉ោង១៣,៣៥នាទី ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់មាន ឈ្មោះ កែវ ឡាក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្លាក់ពីលើដើមត្នោតស្លាប់ចោលប្រពន្ធនិងកូនពីរនាក់ ។

ប្រភព ពីប្រពន្ធរបស់សពបានឲ្យដឹក ថា៖ ដោយបាត់ប្តីយូពេកគាត់បានពឹងបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រសនៅភូមិ ឃុំ កើតហេតុខាងលើឲ្យទៅជួយរកមើល! ក្រោយមក គាត់បានមកប្រាប់ថា៖ ប្តីរបស់ខ្ញុំបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ពេលឮបងថ្លៃនិយាយដូចនេះ គាត់ក៏ទៅមើលឃើញប្តីធ្លាក់ ពីលើដើមត្នោតស្លាប់មែន។ ពេលនោះមេភូមិរាយការណ៍ប្រាប់សមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើត​ហេតុ ដោយមានការចូលរួមពីមន្ត្រី នគរបាលប៉ុស្តិ៏រដ្ឋបាល ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេ​ភូមិ ប្រពន្ធសព បានធ្វើការពិនិត្យ លើសព ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ។

លោកគ្រូពេទ្យនិងជំនាញបានសន្និដ្ឋានថា៖ ស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោត ហើយ សព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
1739 នាក់
ខែនេះ :
6553 នាក់
3 ខែនេះ :
28334 នាក់
សរុប :
590507 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ