ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
កំលាំងគនបាលចុះបង្ក្រាបគ្រឿងញៀននៅភូមិ គោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...!!!
Thu,23 May 2019 (Time 06:34 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 343នាក់)

នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខសញ្ញាជួញដូរនិងប្រើប្រាស់ចំនួន០៤នាក់ ត្រូវបានកំលាំងជំនាញផ្នែកគ្រឿងញៀន ចុះបង្ក្រាប នៅចំណុច ខាងកើតវត្តគោករមៀត ភូមិគោករមៀតសមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចែកចាយយ៉ាងសកម្ម និង អ្នកប្រើប្រាស់ចំនួន០៤ នាក់មាន៖
១.ឈ្មោះ មួង វិន័យ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ដកហូតវត្តុតាំងម្សៅសក្រាមចំនួន៥កញ្ចាប់ថងតូចនិងថ្នាំញៀនWY ចំនួន៣៦គ្រាប់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ។
ទី២.ឈ្មោះស៉ិវ ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោករមៀត ជាអ្នកប្រើប្រាស់។
ទី៣.ឈ្មោះរស្មី ស៊ីដែន ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពូក ជាអ្នកប្រើប្រាស់។
និងទី៤. ឈ្មោះ ភ្លៀង ដឿ ភេទប្រុសអាយុ18ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ជាអ្នកប្រើប្រាស់។
សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថា៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃ ដដែល ដោយបានការ សម្រស់សម្រួល ពីលោកព្រះរាជអាជ្ញា កំលាំងសមត្ថកិច្ចបានបន្តធ្វើការឆែរឆេរ លំនៅដ្ឋាន ជនសង្ស័យ (មួង វិន័យ) រកឃើញម្សៅក្រាម ពណ៌ស មួយកញ្ចាប់ (ធំល្មម) ជញ្ជើងសំរាប់ថ្លឹង០១ ដេកកេះចំនួន០៤ ថង់សំរាប់ច្រកថ្នាំមួយចំនួន បំពង់កែវសំរាប់ជក់ចំនួន០១ ស្លាកលេខម៉ូតូ០២ ទូរស័ព្ទ០៤គ្រឿង កាំបិតមុខស្រួច០១ កាំភ្លើងខ្យល់០១ ម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI NEX និង សុំយោបល់ឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការនគរបាលស្រុក។
ជនសង្ស័យទាំង០៤ត្រូវបានកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនីតិវិធី នៃ ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1647 នាក់
ខែនេះ :
6477 នាក់
3 ខែនេះ :
28037 នាក់
សរុប :
590962 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ