ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
សមត្តកិច្ចបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនឈ្មោះ ប៊ុន ម៉ា ដែលជាជនជាតិឡាវនឹងគ្រឿងញៀនជិត ប្រាំបីពាន់គ្រាប់ នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង...!!!
Sat,09 March 2019 (Time 09:40 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 207នាក់)

បង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដកហូតថ្នាំជិត៨ពាន់គ្រាប់ (នៅស្ទឹងត្រែង)

(ខេត្តស្ទឹងត្រែង) ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការ បង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំប្រភេទគ្រាប់ជិត៨,០០០គ្រាប់។

ប្រតិបត្តិការនេះធ្វើឡើង​នៅ​ចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យ បានលួចឆ្លងដែននាំយក គ្រឿងញៀនចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមការណែនាំលោក ​ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

​ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ​ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៩កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ក្រាម​, លុយដុល្លារ​១០០ដុល្លារក្លែងខ្លាយរហែក១សន្លឹក, លុយបាតថៃ៣,០០០បាត, ទូរស័ព្ទអិនចុចពិល២គ្រឿង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
415 នាក់
សប្តាហ៍នេះ :
1414 នាក់
ខែនេះ :
6692 នាក់
3 ខែនេះ :
28891 នាក់
សរុប :
589431 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ