ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ជាការពិតណាស់ ល្បែងសុីសង់នៅតែបន្ត កាន់តែច្រើនទៅៗៗ ពុំដែលឃើញសមត្ថកិច្ចចុះបង្ក្រាប់...!!!..៕
Sat,26 October 2019 (Time 10:47 AM)
ដោយ ៖ ចាងហ្វាង ការផ្សាយ (ចំនួនអ្នកអាន: 1080នាក់)

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់មន្ត្រីនគរបាល ស្ទឹងមានជ័យទី២ ពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន ។

ជាក់ស្ដែងទីតាំងដែលបើកលេងហ្គេមបាញ់ត្រីខុសច្បាប់គឺនៅតាមបណ្ដោយផ្លូវប្រទ្បាយទឹកស្អុយ នៅក្នុងភូមិ៩ ក្នុងសង្កាត់ភូមិឫស្សីទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ទីតាំងខាង លើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានជាអាចឈរជើងបានយ៉ាងយូរ និងច្រើនដូចនេះ ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
260 នាក់
សប្តាហ៍នេះ :
1823 នាក់
ខែនេះ :
6427 នាក់
3 ខែនេះ :
28132 នាក់
សរុប :
590723 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ