ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ៖ បើ​គ្មាន​ការបោះឆ្នោត​គឺ​គ្មាន​ការរីកចម្រើន​ឡើយ
Thu,19 July 2018 (Time 01:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 470នាក់)

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំគណ​បក្ស​ប្រជាជនកម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​បានបង្ហាញ សារ​នយោបាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក ដោយ​បញ្ជាក់​អត្ថន័យ​ថា បើ​គ្មាន​ការបោះឆ្នោតទេ គឺ​គ្មាន​ការរីកចម្រើន​ឡើយ។ ទន្ទឹមនឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា សម្តេច​បាន​លើកឡើងថា ប្រជាពលរដ្ឋ​នឹង​ប្រើប្រាស់​សិទ្ធិសេរីភាព​សម្រេច​ជោគវាសនា​របស់ ប្រទេសជាតិ​តាមរយះ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ។​

​សម្តេច​បាន​សរសេរ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា « សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ទូទាំងប្រទេស​? នៅសល់តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះឆ្នោតជាតិ​ជា​ប្រវត្តិសាស្ត្រ​នឹង​មកដល់ ហើយ​!​នៅថ្ងៃនោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​សម្រេច​ជោគវាសនា​ប្រទេសជាតិ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុ​ត្តិ​ធ​ម៌។ យើង​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ពង្រឹង​ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ​។ ព្រោះថា បើ​គ្មាន​ការ បោះឆ្នោត​ទេ គឺ​គ្មាន​ការរីកចម្រើន​ឡើយ​។​

​សម្តេច​បន្តថា​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែលមាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់ខ្ញុំ​ដែល​បានធ្វើអោយ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​រីកចម្រើន​ដែល​បងប្អូន​បានឃើញ កម្ពុជា​ពិត​សព្វថ្ងៃនេះ​!

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
546 នាក់
ម្សិលមិញ :
729 នាក់
សប្តាហ៍នេះ :
4514 នាក់
ខែនេះ :
19652 នាក់
3 ខែនេះ :
51249 នាក់
សរុប :
775909 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ