ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
អភិបាលខេត្តចុះពិនិត្យកន្លែងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកំពង់សីលា
Thu,19 July 2018 (Time 01:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 467នាក់)

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន កាលពីល្ងាចម្សិលមិញបានចុះពិនិត្យផ្ទាល់កន្លែងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកកំពង់សីលា និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះកូនក្មេងតូច​ពីសត្វផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានោះ​លោកអភិបាលខេត្ត ក៏​ផ្តាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពប្រជាពល​រដ្ឋ និងត្រៀមបង្ការជួយសង្គ្រោះ​ឲ្យបានទាន់ពេលវេលា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដើម្បីនាំពួកគាត់មកកាន់ទីទួលសុវត្ថិភាព​។

សូមបញ្ជាក់ថា ​ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។ ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត។

ទោះបីយ៉ាងណាអជ្ញាធរនៅតែបន្តផ្អាកចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៤ដដែល និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅ ខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
394 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
1317 នាក់
ខែនេះ :
6840 នាក់
3 ខែនេះ :
29171 នាក់
សរុប :
589294 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី (សហការី)

វីដែអូ